Bunthoeurnldp

A great WordPress.com site

ទឹកចិត្តរបស់ក្រុមអ្នករត់ម៉ូតូកង់បីដែលជាសមាជិក ជាអ្នកស្ម័គ្រចិត្ត និងជា អ្នកគាំទ្រLDP

Leave a comment

Bunthoeurn Chhoeuy
ខ្សឹបដាក់ហ្វេសប៊ុក!

ក្រោយពីដឹងរឿងមួយរបស់ក្រុមអ្នករត់ម៉ូតូកង់បីដែលជាសមាជិក ជាអ្នកស្ម័គ្រចិត្ត និងជា
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខ្ញុំអត់ទ្រាំក្នុងការនិយាយមិនបាន។

ក្រុមអ្នករត់ម៉ូតូកង់បីដែលមានគ្នាប្រមាណជាដប់នាក់ បានសម្រេចថា នឹងចំណាយពេល ពីរថ្ងៃក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដើម្បីចូលរួមឃោសនាបោះ ឆ្នោតចល័តក្នុងរាជធានីភ្នំពេញ និងចល័តទៅបណ្តាស្រុកនានាជុំវិញរាជធានីភ្នំពេញ។

អ្វីដែលធ្វើអោយខ្ញុំស្ងើចសរសើរ និងគោរពទឹកចិត្តរបស់ពួកគាត់គឺ ពួកគាត់សម្រេចថា នឹងដកលុយមួយថ្ងៃមួយម៉ឺនរៀលពីឥឡូវទៅ ដើម្បីយកលុយនេះចំណាយចាក់សាំង និង ជាពិសេសទុកអោយប្រពន្ធកូនរបស់គាត់នៅថ្ងៃសៅរិ៍ និងអាទិត្យដែលពួកគាត់អត់បាន ចេញរត់ម៉ូតូកង់បី ព្រោះជាប់ចេញឃោសនាបោះឆ្នោត។ ចំពោះអ្នកណាដែលមានប្រពន្ធ យល់ពីអិលឌីភីដែរ មិនសូវពិបាកទេ តែចំពោះអ្នកដែលមានប្រពន្ធមិនយល់ពីអិលឌីភី វិញ ហ៊ឺ…….!!!! យ៉ាប់តិចហើយ!!!

តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរ? មានអ្វីដែលត្រូវចូលរួមជាមួយពួកគាត់ទេ?

Leave a comment